បច្ចុប្បន្ននេះ ប្រទេសនានាលើពិភពលោកកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើនផ្នែកសេដ្ឋកិច្ចដែលកើតឡើងដោយសារតែបញ្ហានៃការរីករាលដាលជំងឺឆ្លងជាសកល Covid-19។ វិបត្តិទាំងអស់នេះអាចនឹងធ្វើឱ្យមានការប្រែប្រួលតម្លៃនៃសាច់ប្រាក់លើទីផ្សារ ហេតុនេះដើម្បីទប់តម្លៃសាច់ប្រាក់កុំឱ្យធ្លាក់ ឬហើមខ្លាំងពេក គេតែងតែរៀបចំឱ្យមានផែនការសកម្មភាពសំខាន់ៗដើម្បីអនុវត្តក្នុងប្រទេស។
នៅកម្ពុជា ធនាគារជាតិនៃកម្ពុជា (NBC) បានចេញគោលការណ៍សំខាន់ៗចំនួន3យ៉ាងដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុដោយវិធានការទាំងនោះគឺ៖
- ធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់តាមការចាំបាច់ ដើម្បីរក្សាស្ថិរភាពប្តូរប្រាក់
- បន្តផ្គត់ផ្គង់សន្ទនីយភាពជាប្រាក់រៀលតាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) ក្នុងទំហំសមស្រប
- បន្តពង្រឹងការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ តាមវិធានការដែលមានស្រាប់ និងវិធានការតាមយន្តការទីផ្សារ៕