បន្ទាប់ពីវីរុសកូវីដ-19 បានរាតត្បាតពេញពិភពលោក ជាពិសេសក្នុងប្រទេស ចិន ក្នុងទីក្រុងវូហានដំបូងគេនោះ ឥលូវថ្មីៗនេះ ទីក្រុង Zibo និង Shenzhen ភាគខាងកើតប្រទេសចិន បានផលិតឡានវែនដែលអាចបើកដឹកឥវ៉ាន់ដោយខ្លួនឯង និងមានសមត្ថភាពអាច ធ្វើជាជំនួយការ Delivery ម្ហូបអាហារ និងដឹកទំនិញបានរហូតដល់ 1,000គីឡូក្រាម និងកំពុងបម្រើសេវាកម្មបានជាង 2ខែមកហើយ។
រថយន្តវែនឆ្លាតវៃនេះ មានឈ្មោះថា Hercules ដំណើរការបង្កើតដោយក្រុមអ្នកជំនាញផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងក្រុមអ្នកស្រាវជ្រាវវិស្វកម្ម របស់ចិន ដោយប្រើវិធីសាស្ត្របង្រៀន deep-learning algorithm ជាការបញ្ចូលកម្មវិធី AI ទៅក្នុងនោះ ដើម្បិបញ្ជាឱ្យវាស្គាល់ផ្លូវសម្រាប់ធ្វើដំណើរ ៕
ទស្សនាវីដេអូខាងក្រោម៖
Self-driving vans are delivering food and disinfecting streets in China pic.twitter.com/T7Bw45iVof
— Mashable (@mashable) June 20, 2020