កាលពីថ្ងៃទី23 ខែមិថុនា 2020 ផ្កាយរណបចិនថ្មីផ្សេង 1ទៀតឈ្មោះថា DBS (ជាប្រភេទ Navigation system satellite) ត្រូវបានបាញ់បង្ហោះសាកល្បងដោយជោគជ័យ បន្ទាប់ពីជួប បញ្ហាបច្ចេកទេសតាំងពីថ្ងៃទី13 មិថុនា កន្លងទៅ។
ផ្កាយរណប BDS-3 ថ្មីនេះ ត្រូវបានបាញ់បង្ហោះនៅស្ថានីយអវកាស Xicheng ស្ថិតក្នុងភាគខាងត្បូងខេត្តស៊ីឈួន។ គ្រាប់រ៉ុក្កែតចុងក្រោយបំផុតនេះ គឺជាលើកទី 30 ហើយក្នុងត្រកូល BDS-3 និងជាលើកទី55 ក្រោមឈ្មោះសាកល្បងរ៉ុក្កែត BeiDou ដែលបានសាកល្បងមកតាំងពីឆ្នាំ2012។
វាត្រូវបានគេដឹងថា ផលិតឡើងដើម្បីប្រជែងនឹង GPS (Global Positioning System) ដែលគ្រប់គ្រងដោយអាមេរិកជាយូរឆ្នាំមកហើយ។
ការចំណាយលើបាញ់បង្ហោះនេះ ត្រូវបានគេដឹងថា អស់ខ្ទង់ 10ប៊ីលានដុល្លារដោយនឹងបង្កើតបានផ្កាយរណបច្រើនជាង 35ដួង គ្របដណ្ដប់ពេញផ្ទៃប្រទេសចិន។
មហិច្ឆតារបស់ចិន ដែលចង់ពង្រឹកដែនអំណាចនៅលើអាកាស ត្រូវបានបង្ហាញច្បាស់ៗក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនភីង ដើម្បីប្រជែងមហាអំណាចចាស់ គឺសហរដ្ឋអាមេរិកហ្នឹងឯង៕
ប្រភព៖ CGTN