មហាជនជាច្រើនបានជ្រាបរួចហើយ ថ្មីៗនេះ គ្រួសាររបស់ តារាចម្រៀង និងកំប្លែង អ្នកនាង ខាត់ សុឃីម បានមានទុក្ខជាទម្ងន់ ដោយលោកឪពុករបស់អ្នកនាងបានទទួលមរណភាពហើយ។ ក្នុងនោះដែរ តារាស្រីរូបនេះ ជាមួយនឹងបងប្អូនបង្កើតទាំង9នាក់របស់នាង ពិតជាមានការសោកសៅជាខ្លាំងដោយមិនបានទាន់ដង្ហើមលោកឪពុក។
ហើយអ្វីដែលកាន់តែ សោកស្ដាយនោះ តារាស្រីជើងចាស់រូបនេះ មិនបានទៅទាន់ដង្ហើមចុងក្រោរបស់លោកឪពុកទៀតផង។ ជាក់ស្ដែង ក្នុងថ្ងៃនោះផ្ទាល់ ខណៈពេលកំពុងរៀបចំបុណ្យសពជូនលោកឪពុកខ្លួន អ្នកនាង ខាត់ សុឃីម ក៏បានច្រៀងចម្រៀងជូន និង លាឪពុកជាលើកចុងក្រោយផងដែរ។ ដោយបទនោះជាប្រភេទបទបុរាណ ព្រមទាំងប្រគំឡើងជាមួយឧបករណ៍ភ្លេងបុរាណទៀតផង ក្នុងនោះដែរ រាល់បទដែលនាង ច្រៀងស្ដាប់ទៅពិតជាពីរោះ ហើយពេលស្ដាប់ហើយពិតជាធួលដើមក ចង់ស្រក់ទឹកភ្នែកទៅហើយ។
សូមជម្រាបថា ឱពុកអ្នកនាង ខាត់ សុឃីម លោកតាខាត់ ជាអ្នកភ្លេងបុរាណត្រកូលខាត់បានទទួលមរណភាពក្នុងវ័យ 67ឆ្នាំ ដោយរោគគាពាធ៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖