ខ្សែប្រយុទ្ធ Neymar ត្រូវបានតុលាការប្រទេសអេស្ប៉ាញ សម្រេចជាផ្លូវការក្នុងថ្ងៃនេះ ឱ្យចាញ់ក្ដីក្លិប Barcelona ទាក់ទងនឹងរឿងប្រាក់រង្វាន់ ដែលកីឡាកររូបនេះទាមទារ មុនចេញទៅនៅក្លិប Paris Saint Germain។ នេះបើយោងតាមការចុះផ្សាយរបស់ក្លិបនេះផ្ទាល់។
បើទោះបីជាកីឡាកររូបនេះ ជាអ្នកប្តឹងមែន ក៏ប៉ុន្តែការចាញ់ក្តីរបស់គេនេះ ត្រូវបានតុលាការតម្រូវឱ្យបង់ប្រាក់ទៅកាន់ក្លិប Bacelona ដែលបានខូតខាតកិត្តិយសក្រោមពាក្យបណ្តឹងរបស់គេ ដោយបានពិន័យ Neymar ជាទឹកប្រាក់ចំនួន 7.5លានដុល្លា ដើម្បីបិទសំណុំរឿងនេះ។
គួរបញ្ជាក់ដែរថា កីឡាករនេះបានប្តឹងអតីតក្លិបរបស់ខ្លួនក្រោយពេលចាកចេញ ពីបទមិនបានផ្តល់ប្រាក់រង្វាន់ដល់ខ្លួន ខណៈដែលមិនលក់គេចេញក្នុងតម្លៃថ្លៃកកប់ពពក ដែលជាតម្លៃថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់សម័យទំនើបនេះ៕