ការប្រកួតពានរង្វាន់ Italy Cup (Copa Italia) បានបញ្ចប់ហើយកាលពីយប់មិញនេះ ដោយក្រុម Napoli បានគ្រងជើងឯកពាននេះ ក្រោយយកឈ្នះ Juventus ដោយការស៊ុតបាល់ចម្ងាយ 11ម៉ែត្រកាត់សេចក្តី ក្នុងលទ្ធផល 4ទល់នឹង2 ក្រោយថែមម៉ោង 30នាទី ដោយលទ្ធផលនៅតែស្មើគ្នា ០ទល់នឹង។
សម្រាប់ការស៊ុតប៉េណាល់ទីនេះដែរ Dybala និង Danilo ធ្វើមិនបានសម្រេចឡើយ ទើបជាហេតុបណ្ដាលឱ្យក្រុម Juventus ទទួលបរាជ័យក្នុងលទ្ធផល 4-2 នេះតែម្ដង ដោយ Ronaldo ដែលត្រូវជាអ្នកស៊ុតចុងក្រោយគេនោះ មិនមានឱកាសបានស៊ុតឡើយ។
គួរបញ្ជាក់ដែរថា នេះគឺជាលើកទី2 របស់ Ronaldo ហើយ ដែលចាញ់នៅវគ្គផ្តាច់ព្រ័ត្រ ចាប់តាំងពីមកលេងនៅក្នុងក្លិប Juventus នេះ តាំងពីចូលរួមជាមួយនឹងក្លិបនេះ កាលពីឆ្នាំ2018 មក៕