ក្រុមជម្រើសជាតិយុវជន អាយុក្រោម 19ឆ្នាំ របស់អ៊ូបេគីស្ថាន បាននឹកសង្ឃឹមយ៉ាងមុតមាំថា ក្នុងនាមជាម្ចាស់ផ្ទះ ខ្លួននឹងដណ្ដើមយកពាននេះក្នុងឆ្នាំ2020 នេះ ដែលជាឆ្នាំទី2 ជាប់ៗគ្នាឱ្យបាន បើទោះជាត្រូវប៉ះក្រុមណាក៏ដោយ ព្រោះនេះជាទឹកដីរបស់ខ្លួន និងជាពានរបស់ខ្លួនស្រាប់ផងនោះ។
គួរបញ្ជាក់ដែរថា ប្រទេសអ៊ូបេគីស្ថាន មិនសូវមានការប៉ះពាល់ខ្លាំងអំពីជំងឺកូវីដ-19 ឡើយ ដូច្នេះហើយទើបធ្វើឱ្យក្រុមយុវជនរបស់ប្រទេសមួយនេះ មានពេលវេលាហ្វឹកហាត់យ៉ាងខ្ជាប់ខ្ជួន មិនមានបញ្ហាអ្វីរាំងស្ទះដល់ការការពារជើងឯករបស់ពួកគេឡើយ។
សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម 19ឆ្នាំ (AFC U-19 Championship 2020) ឆ្នាំ2020 គឺនឹងធ្វើឡើងនៅចន្លោះថ្ងៃទី14 រហូតដល់ថ្ងៃទី31 ខែតុលា ឆ្នាំ2020 នៅលើទឹកដីនៃប្រទេសអ៊ូបេគីស្ថាន ដោយមានប្រទេសចំនួន 16ចូលរួម (រួមទាំងកម្ពុជា) ហើយការចាប់ពូល នឹងធ្វើឡើងនៅថ្ងៃទី18 ខែមិថុនា ឆ្នាំ2020 ខាងមុខ៕