បាល់ទាត់វៀតណាមបានចាប់ផ្តើមសកម្មភាពឡើងវិញ បាន 2សប្តាហ៍មកហើយ ដោយមានអ្នកចូលរួមទស្សនាពេញៗកីឡដ្ឋាន ស្ទើរតែគ្រប់ការប្រកួត បើទោះបីជាមានបម្រាម ឱ្យមានអ្នកទស្សនាតែពាក់កណ្តាលក៏ដោយ។
អ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងនោះគឺ ការប្រកួតមួយរវាងក្រុមនៅតំបន់កម្ពុជាក្រោម នៃខេត្តហាទៀង រវាងក្រុម Hồng Lĩnh Hà Tĩnh និងក្រុមមកពីហាណូយ Hà Nội គឺមានអ្នកទស្សនាដល់ទៅជាង ៣ម៉ឺននាក់ ដែលខុសទៅនឹងគោលការណ៍អនុញ្ញាតរបស់ប្រទេស ដែលអនុញ្ញាតឱ្យមានអ្នកគាំទ្រ តែ 50% នៃកៅអីដែលមាននៅក្នុងកីឡដ្ឋានតែប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ក្រោយពីបញ្ចប់ការប្រកួត សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានសម្រេចពិន័យក្រុមម្ចាស់ផ្ទះ Hồng Lĩnh Hà Tĩnh ប្រមាណជា 650ដុល្លារ ពីបទមិនអាចគ្រប់គ្រងស្ថានការណ៍បាននៅក្នុងការប្រកួតខាងលើ៕