សម្រាប់ការប្រកួតបាល់ទាត់នារី ក្នុងពានរង្វាន់នានាប្រចាំតំបន់អាស៊ាន ក៏ដូចជាអាស៊ីដែរនោះ កម្ពុជាមិនសូវជាបានចូលរួមជាប់លាប់ប៉ុន្មានឡើយ ដោយសារកម្ពុជាមិនមានការប្រកួតក្រុមបាល់ទាត់នារីជាលក្ខណៈលីកអាជីពនៅឡើយ។
ក្នុងនោះដែរសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញផែនការថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងចេញទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ2023 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ក្នុងការទៅហ្វឹកហាត់នៅលើទឹកដីចិននេះ ជាការពិត គឺសហព័ន្ធមានគម្រោងបញ្ជូនទៅចុងឆ្នាំនេះ តែដោយសារតែមានបញ្ហាកូវីដ-19 ទើបសហព័ន្ធពិចារណារហូតដល់ដើមឆ្នាំក្រោយ ហើយការហ្វឹកហាត់នេះ គឺភាគីមិត្តចិន នឹងរ៉ាប់រងទាំងអស់ទៅលើការហ្វឹកហាត់ឱ្យខ្លាំង សម្រាប់ស៊ីហ្គេមឆ្នាំ2023 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅពេលនោះ៕