ការអប់រំនៅក្នុងពេលមានវិបត្តិជំងឺ Covid-19 នេះត្រូវបានប្រឈមនឹងបញ្ហាជាច្រើន ដោយសារតែសាលារៀនត្រូវបិទទ្វាព្រោះមានការបារម្ភពីការចម្លងជំងឺដ៏កាចសាហាវនេះក្នុងចំណោមសិស្សសាលាក្មេង។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវគោលនយោបាយសំខាន់ៗចំនួន3យ៉ាងគឺ៖
- ធ្វើការឆ្លើយតបគោលនយោបាយ និងការអប់រំនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19
- ការអនុវត្តវិធីសាស្ត្រល្អៗដើម្បីគ្រប់គ្រងប្រព័ន្ធអប់រំក្នុងអំឡុងពេលការពារជំងឹ Covid-19
- យុទ្ធសាស្ត្រ និងការណែនាំនាយកសាលា ការបើកសាលា និងការរៀនសូត្រនាពេលអនាគតក្រោយវិបត្តិ Covid-19។
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រំពឹងថាការឆ្លើយតបនេះនឹងធ្វើឱ្យយើងអាចកាត់បន្ថយផលប៉ះពាល់ និងចាប់យកឱកាសក្នុងការផ្តល់ការអប់រំដើម្បីផ្តល់ឱ្យនូវសមភាព និងប្រព័ន្ធអប់រំដែលមានគុណភាព៕