បន្ទះឈីប Snapdragon 6-series បានលេចចេញជាផ្លូវការដំបូងគេ ដែលគាំទ្រសេវា 5G សម្រាប់ប្រើប្រាស់លើស្មាតហ្វូនដែលមានតម្លៃធូរថ្លៃ បន្ថែមពីលើឈីប Snapdragon 765G និង Snapdragon 865 ដែលប្រកាសចេញផ្សាយដោយ Qualcomm ។
ឈីបជំនាន់ចុងក្រោយបង្អស់ Snapdragon 690 នេះ មានបំពាក់មកជាមួយនូវ Modem X51 ដែលជា Modem 5G ។
គោលដៅរបស់ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ល្បីល្បាញ Qualcomm គឺធ្វើយ៉ាងណាផ្ដល់នូវស្មាតហ្វូន 5G តម្លៃធូរថ្លៃដល់អតិថិជនទូទាំងពិភពលោក។ Snapdragon 690 នេះមានល្បឿន CPU លឿនជាងមុន 20% និងល្បឿនក្រាហ្វិកលឿនជាងមុន 60% បើធៀបនឹងឈីប Snapdragon 675។
ក្រៅពីមានពាំនាំនូវសេវា 5G ហើយនោះ ឈីបថ្មីនេះ ក៏អាចគាំទ្រការថតវីដេអូ HDR កម្រិត 4K/30fps និងគាំទ្រការថតរូបសន្លឹកដល់ទំហំ 192MP ផងដែរ។
ក្រុមហ៊ុន HMD, LG, Motorola, Sharp, TCL និង Wingtech រំពឹងថា នឹងប្រកាសចេញស្មាតហ្វូនថ្មី ដែលប្រើឈីបថ្មីនេះក្នុងពេលឆាប់ៗនេះ។ បន្ថែមពីលើនេះដែរ វាក៏មានគាំទ្រនូវ Refresh Rate នៃអេក្រង់រហូតដល់ 120Hz នៅក្នុងកម្រិត FHD+ និងមាន Quick Charge 4+ ហើយមានគាំទ្រនូវ Wi-Fi 6 ទៀតផង។
នៅលើឈីបនេះ ក៏មាន AI Engine ជំនាន់ថ្មី ដែលធ្វើឱ្យការប្រើប្រាស់ Filter Snapchat កាន់តែរលូន មិនទាក់ៗដូចមុន ហើយក៏ជួយដល់ការផ្លាស់ប្ដូរ ពីកាមេរ៉ា 1ប្រភេទទៅកាមេរ៉ា 1ប្រភេទទៀត ហើយកាន់តែមានភាពរលូនល្អផងដែរ៕