ថ្មីៗនេះមន្ត្រីជាន់ខ្ពស់ផ្នែកកសិកម្មបានបញ្ជាក់ថា កម្ពុជារំពឹងទុកថានឹងអាចនាំស្រូវចេញបានប្រមាណចន្លោះពី 80ម៉ឺន ទៅ1លានតោនក្នុងឆ្នាំ2020នេះបើទោះបីជាពិភពលោកកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះក៏ដោយ។
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា យើងអាចប៉ាន់ប្រមាណថាអង្គរដែលប្រទេសកម្ពុជាយើងនាំចេញក្នុងឆ្នាំ2020នេះអាចនឹងឡើងរហូតដល់ 80ម៉ឺនតោន ឬអាចឈានដល់ទៅ1លានតោន ព្រោះត្រឹមរយៈពេល 5ខែដើមឆ្នាំ2020នេះយើងនាំចេញបានរហូតដល់ទៅជាង 356,000តោនរួចទៅហើយ។
គួរបញ្ជាក់ថា ក្នុងចំណោមទីផ្សារស្រូវអង្ករកម្ពុជាទាំងអស់មានប្រទេសចិនប្រមាណ 25.6% សហគមន៍អឺរ៉ុប 56% និងទីផ្សារអាស៊ាន 45.39%៕