នាថ្ងៃចន្ទ ទី15 ខែមិថុនា ឆ្នាំ2020នេះ ភោជនីយដ្ឋាន Do Forni ដែលជាភោជនីយដ្ឋានអ៊ីតាលីដ៏ល្បីល្បាញ ស្ថិតនៅក្នុងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា បានបើកបម្រើអាហារអ៊ីតាលីដ៏ឆ្ងាញ់ពិសាជូនដល់អតិថិជនជាថ្មីជាមួយនឹងការផ្តល់ជូននូវបទពិសោធន៍នៃការទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ អមដោយមុខម្ហូបថ្មី ប្រភេទស្រាវ៉ាញថ្មី និងបរិយាកាសថ្មីប្លែកអារម្មណ៍។ ជាមួយនឹងស្នាដៃចម្អិនអាហារដ៏ជំនាញរបស់មេចុងភៅជនជាតិអ៊ីតាលី លោក Valentino Chirico បានធ្វើការច្នៃបង្កើតនូវមុខម្ហូបថ្មីៗជាច្រើន ដែលធ្វើឱ្យមុខម្ហូបអ៊ីតាលីនៅភោជនីយដ្ឋាន Do Forni កាន់តែពិសេសឡើងថែមទៀត។ លោកបានធ្វើការច្នៃមុខម្ហូបអ៊ីតាលីបែបប្រពៃណី ទទួលទានជាមួយនឹងស្រាជាង60ប្រភេទ ដែលសុទ្ធសឹងជាប្រភេទវ៉ាញដ៏ល្អបំផុត ដើម្បីជួយបង្កើននូវបទពិសោធន៍នៃការទទួលទានអាហារអ៊ីតាលីកាន់តែឈ្ងុយឆ្ងាញ់ និងកាន់តែពិសេសឡើង។
បញ្ជីមុខម្ហូបថ្មីនៅភោជនីយដ្ឋាន Do Forni មានគ្រឿងសមុទ្រស្រស់ៗ រួមទាំងមុខម្ហូបពិសេសប្រចាំភោជនីយដ្ឋានជាច្រើនមុខទៀត ដូចជា ខ្យងស្កាឡប់នៃមហាសមុទ្រអាត្លង់ទិកជាមួយទឹកជ្រលក់សាហ្វ្រ៊ន មីផាស្តាខ្មៅជាមួយបង្កង ត្រីឆ្ពុងចៀនជាមួយទឹកប៉េងប៉ោះ និងស្តេកសាច់គោអូស្ត្រាលីដែលជាប្រភេទសាច់គោកសិដ្ឋានបែបធម្មជាតិនៃតំបន់ Cape Grim នៃកោះ Tasmania សាច់ផ្អែម ឆ្ងាញ់ជាប់ចិត្ត។
ភោជនីយដ្ឋាន Do Forni មិនត្រឹមតែធ្វើការកែប្រែបញ្ជីមុខម្ហូបថ្មីប៉ុណ្ណោះទេ ភោជនីយដ្ឋានក៏បានផ្លាស់ប្តូររចនាបទនៃភោជនីយដ្ឋានថ្មីផងដែរ ដើម្បីទទួលស្វាគមន៍អតិថិជនជាថ្មីម្តងទៀតជាមួយនឹងបរិយាកាសថ្មី កាន់តែមានផាសុកភាពខ្ពស់ មានបង្អួតធំៗស្រឡះល្អ អមដោយសាឡុងស្បែកពណ៌ប្រផេះក្រមៅ និងកៅអីពណ៌ស្លាទុំ ព្រមជាមួយនឹងឈុតសម្លៀកបំពាក់ថ្មីរបស់បុគ្គលិកនៅក្នុងភោជនីយដ្ឋាននឹងផ្តល់នូវបទពិសោធន៍ថ្មីជូនដល់អតិថិជនទាំងអស់។
ស្ថិតនៅក្នុងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលជាសណ្ឋាគារលំដាប់ផ្កាយ5 ភោជនីយដ្ឋានអ៊ីតាលី Do Forni ត្រូវបានគេទទួលស្គាល់ថា ជាភោជនីយដ្ឋានអ៊ីតាលីដ៏ល្អបំផុតនៅក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងបម្រើនូវមុខម្ហូបអ៊ីតាលីពិតប្រាកដ ត្រូវបានរៀបចំឡើងដោយប្រើប្រាស់គ្រឿងផ្សំថ្មីៗ និងល្អបំផុត។ នៅក្នុងភោជនីយដ្ឋាននេះក៏មានផ្ទះបាយបែបបើកចំហរនៅចំកណ្តាលភោជនីយដ្ឋាន និងតុទទួលទានអាហារបែបរ៉ូមែនទិកសម្រាប់គូស្នេហ៍ ជាពិសេសសម្រាប់អាហារពេលល្ងាចដ៏រ៉ូមែនទិក និងសម្រាប់ការទទួលទានអាហារជួបជុំមិត្តភក្តិ ក្រុមការងារ ដៃគូមុខជំនួញ និងញាតិមិត្តបងប្អូនផងដែរ។
សូមចូលរួមអបអរសាទរការបើកដំណើរការភោជនីយដ្ឋានអ៊ីតាលី Do Forni ជាថ្មីជាមួយនឹងមុខម្ហូបថ្មី អមដោយបរិយាកាសថ្មីដ៏រីករាយនៅភោជនីយដ្ឋាន Do Forni។
សូមធ្វើការកក់តុជាមុនតាមរយៈគេហទំព័រ http://www.sofitel-phnompenh-phokeethra.com/restaurants-bars/do-forni/ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 023 999 200។
ភោជនីយដ្ឋានអ៊ីតាលី Do Forni រងចាំស្វាគមន៍លោកអ្នកជានិច្ច!