នៅលើ Windows 10 ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុន Microsoft នឹងធ្វើការកែសម្រួលមុខងារមួយចំនួន ដើម្បីជាជំនួយក្នុងការប្រើប្រាស់។
មូលហេតុ គឺបណ្ដាលមកពី ពេលដែលមនុស្សយើងកាន់តែមានវ័យចំណាស់ ភ្នែករបស់យើងក៏កាន់តែអន់ទៅតាមនោះដែរ ដែលធ្វើឱ្យយើងពិបាកមើល ជាពិសេសពេលដែលយើងមើលអេក្រង់កុំព្យូទ័រតែម្ដង ជួនកាលផលវិបាកនេះ ក៏អាចកើតមានឡើងជាមួយអ្នកដែលមានវ័យក្មេងផងដែរ។
ការកែសម្រួលមុខងារមួយចំនួន គឺដើម្បីឱ្យអ្នកដែលពិបាកក្នុងការមើល ឬមើលពុំឃើញនោះ ងាយស្រួលក្នុងការប្រើប្រាស់។
-Text Cursor: លោកអ្នកអាចធ្វើការផ្លាស់ប្ដូរទំហំ
-Cursor និងប្ដូរពណ៌ ដើម្បីងាយស្រួលក្នុងការមើល ដោយវាមានបន្ថែមចំណុច2 នៅចុងៗនៃ cursor ដែលអាចកំណត់ឱ្យវាតូច ឬធំបាន (text cursor indicator) នៅលើវាផងដែរ។
-Screen reader (មុខងារអានលើអេក្រង់): ធ្វើឱ្យកាន់តែប្រសើរឡើងក្នុងការអានលើអេក្រង់ ដោយកែសម្រួលសំឡេងឱ្យស្រដៀងទៅនឹងការនិយាយពិត។
ម្យ៉ាងវិញទៀត វាមានចំណុចពិសេសមួយ គឺ Smarter browsing ដើម្បីចៀសវាងការចូលក្នុងគេហទំព័រខុស មុខងារនេះនឹងអានទាំងអាសយដ្ឋានរបស់គេហទំព័រផងដែរ ហើយវាអាចប្រើបានទាំងនៅលើ Firefox និង Chrome។
-Outlook មែល: វាពិតជាធ្វើឱ្យមានភាពងាយស្រួលច្រើនក្នុងការប្រើប្រាស់ Outlook ដោយវាអាចចាប់យកសារបានយ៉ាងឆាប់រហ័ស នៅពេលលោកអ្នកបើកសារ ហើយវាធ្វើការអានសារទាំងនោះបានតែម្តង ដោយមិនបាច់ឱ្យយើងពិបាកក្នុងការអានសារនោះឡើយ គឺគ្រាន់តែស្តាប់ជាការស្រេច៕