អាជ្ញាធររាជធានីភ្នំពេញបញ្ជាក់ថា ត្រឹមរយៈពេល 5ខែដើមឆ្នាំ 2020 នេះរាជធានីភ្នំពេញទទួលបានការវិនិយោគលើវិស័យសំណង់ប្រមាណ 1,375,050ដុល្លារអាមេរិក។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញបានថ្លែងថា ទំហំវិនិយោគជាង 1,300លានដុល្លារនេះ មានសរុបចំនួន 583គម្រោង ដែលសាងសង់ឡើងលើផ្ទៃដីប្រមាណ 2,821,317ម៉ែត្រក្រឡា។
លោកបានបន្ថែមថានៅពេលនេះ អគារខ្ពស់ៗចាប់ពី5ជាន់ឡើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានចំនួនប្រមាណ 1,292អគារ ហើយចំពោះបុរីវិញមានចំនួន 244គម្រោង៕