ជារឿងសោកសៅមួយទៀតហើយ នៅក្នុងសង្គមសិល្បៈហូលីវូដ សម្រាប់តារាសម្ដែងបែបវិទ្យាសាស្ត្រជើងចាស់មួយរូបដែលធ្លាប់មានឈ្មោះល្បីល្បាញខ្លាំង តាមរយៈខ្សែភាពយន្ដ The Right Stuff គឺលោក Sam Shepard បានទទួលមរណភាពក្នុងអាយុ 73 ឆ្នាំ ដោយសារតែមានរោគជំងឺសាច់ដុំទន់ខ្សោយគ្មានកម្លាំង(ALS)។
ជាអ្នកនិពន្ធ និងជាតារាសម្ដែងវ័យ 73 ឆ្នាំមានស្នាដៃនិពន្ធអត្ថបទភាពយន្ដធំៗចំនួន 50 រឿង និងធ្លាប់ទទួលបានពានរង្វាន់ Pulitzer នៅក្នុងឆ្នាំ 1979 និងទទួលបានពានរង្វាន់អូស្កាពីភាពយន្ដល្បីដែលមានចំណងជើងថា Buried Child ហើយទទួលបានតំណែងជាតារាឯកប្រុសល្បីល្បាញ នៅក្នុងរឿង The Right Stuff ដែលជារឿងដំបូងនិយាយអំពីការហោះហើរទៅកាន់ពិភពអវកាសរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ1984។
ទន្ទឹមនឹងនោះ លោកនៅមានស្នាដៃជាច្រើនទៀតដែលបានបន្សល់ទុកមានជាអាទិ August: Osage County, Black Hawk Down ជាដើម ហើយចំពោះការងារសម្ដែងរឿងភាគទូរទស្សន៍ លោកល្បីខ្លាំងបំផុតនៅក្នុងរឿង Bloodline ទាំងពីររដូវកាល ដែលមានការចែកចាយរឿងដោយក្រុមហ៊ុន Netflix ។ រីឯរឿងចុងក្រោយដែលលោកបាននិពន្ធ និងសម្ដែងមុនពេលលាចាកលោកនេះទៅ គឺរឿង Paris និង Texas ៕