ក្រសួងសេចដ្ឋកិច្ចហិរញ្ញវត្ថុកម្ពុជាបានប្រកាសឱ្យដឹងថា កម្ពុជាចាប់ផ្ដើមទទួលការចុះបញ្ជីអាជីវកម្មរបស់ធុរជន ជាកញ្ចប់ និងធ្វើឡើងតាមអនឡាញ ដើម្បីកាត់បន្ថយចំណុចអវិជ្ជមានទាំងឡាយដែលតែងតែកើតឡើងនៅពេលប្រើប្រាស់យន្តការចុះបញ្ជីតាមបែបបុរាណនាពេលកន្លងមក។
សេវាកម្មចុះបញ្ជីអាជីវកម្មតាមអនឡាញខាងលើនេះ ត្រូវបានផ្ដើមធ្វើឡើងចាប់ពីថ្ងៃទី15 ខែមិថុនា ឆ្នាំ2020 តទៅ ដោយក្នុងដំណាក់កាលនេះ ធុរជនអាចចុះបញ្ជីអាជីវកម្មរបស់ខ្លួនតាមបច្ចេកវិទ្យាព័ត៌មានជាមួយក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រសួងពាក់ព័ន្ធដទៃទៀតនឹងចូលរួមក្នុងដំណាក់កាលបន្ទាប់ពីនេះ។
នេះជាសេវាកម្មដែលមានច្រកចេញចូលតែមួយដែលជួយសម្រួលដល់ការចុះបញ្ជីអាជីវកម្មរបស់ធុរជន។ សេវាកម្មនេះផ្ដល់អត្ថប្រយោជន៍ជាច្រើន រួមមាន៖
>ចំណាយពេលវេលារង់ចាំយ៉ាងយូរ8ថ្ងៃនៃថ្ងៃធ្វើការ
>លុបបំបាត់ការបំពេញឯកសារដដែលៗ
>ចំណាយថវិកាតិចជាងមុនច្រើន
>ទូទាត់ថ្លៃសេវាទាំងអស់ក្នុងការចុះបញ្ជីអាជីវកម្មក្នុងពេលតែមួយតាមអនឡាញ និងទទួលបានអាជ្ញាបណ្ណ និង វិញ្ញាបនបត្រក្នុងទម្រង់ឌីជីថលតាមរយៈប្រព័ន្ធ។
សូមចុចទីនេះដើម្បីស្វែងយល់លម្អិតអំពីការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអ៊ីនធើណិត។