លីកកំពូលបារាំង ត្រូវបានរំសាយចោល ក្រោយពីលោក Philippe អ្នកតំណាងលីកកំពូលបារាំង មានប្រសាសន៍នៅក្នុងសន្និបាតជាតិកាលពីខែមុនថា៖«ព្រឹត្តិការណ៍កីឡាធំ មិនអាចកើតឡើងមុនខែកញ្ញាបានទេ រដូវកាលបាល់ទាត់អាជីព 2019-20 ក៏នឹងមិនអាចវិលត្រឡប់មកវិញបានដែរ»។
ក្នុងនោះដែរគណៈកម្មការរៀបចំការប្រកួតបានគណនាពិន្ទុតាមរូបមន្តពិន្ទុមធ្យមក្នុង 1ប្រកួត ដោយជើងឯកបានទៅលើក្រុម Paris Saint Germain (PSG) ដែលជាបានក្លាយជាជើងឯក 3ឆ្នាំជាប់ៗគ្នា។
គួរបញ្ជាក់ដែរថា ក្លិបចំនួន2 គឺ Marseille និង Rennes ដែលកាន់កាប់កន្ទុយតារាងនៃក្របខ័ណ្ឌនេះមិនត្រូវបានកាត់ចេញឡើយ ខណៈក្លិប Lille ត្រូវទទួលបានកៅអីមួយកន្លែងនៅក្នុងក្របខ័ណ្ឌ Europa League៕