គិតត្រឹមខែឧសភា ដល់មិថុនា ឆ្នាំ2020 វិស័យពាណិជ្ជកម្មយានយន្តនៅប្រទេសចិន ត្រូវបានសមាគមឧស្សាហកម្មយានយន្តចិន ទម្លាយឱ្យដឹងថា បានកើនឡើងដល់ 2.14លានគ្រឿង (ប្រមាណជា 11,7% )។
ប្រភពព័ត៌មានដដែលបានបន្ថែមទៀតថា តាំងពីអំឡុងដើមឆ្នាំ រហូតមកដល់ខែមេសា 2020នេះ ទីផ្សារយានយន្តបានកើនឡើងត្រឹមតែ 4,4% ប៉ុណ្ណោះ តែទោះជាយ៉ាងណាក៏ដោយ បើគិតជាចំនួន 5ខែចុងក្រោយនេះវិញ ចំនួនលក់សរុបបានជាង 7.9លានគ្រឿង (ធ្លាក់ចុះ 23,1%) បើធៀបទៅនឹងឆ្នាំ2019។
ក្រុមអ្នកជំនាញខាងប៉ាន់ស្មាន បានឱ្យតម្រុយថា បើទោះជាមានសញ្ញាវិជ្ជមាន នៅខែ ឧសភាកន្លងទៅក៏ដោយ តែរហូតទៅដល់ដាច់ខែមិថុនា ឬដល់ដំណាច់ឆ្នាំ2020 អាចនឹងធ្លាក់ចុះវិញ ដោយហេតុថា វីរុសកូវីដ-19 មិនទាន់សាបបាត់ទាំងស្រុងនៅឡើយ៕