ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាកំពុងទទួល ខ្យល់មូសុងនិរតីកម្រិតបង្គួរ។ តែដល់ថៃ្ងទី12-16 ខែមិថុនា នឹងមានប្រព័ន្ធសម្ពាធទាបអូសបន្លាយ កាត់ពីភាគខាងត្បូងប្រទេសឡាវ។
ស្ថានភាពបែបនេះធ្វើឱ្យ ៖
1.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី 25-27°C
– សីតុណ្ហភាពអតិបរមា មានពី 35-37°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ និងចាប់ពីថ្ងៃទី 12-16 ខែមិថុនា ភ្លៀងអាចនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន ។
2.បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី 24-26°C
– សីតុណ្ហភាពអតិបរមា មានពី 34-36°C ។
នឹងអាចមានភ្លៀងពីខ្សោយទៅបង្គួរ ។
3.បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី 25-27°C
– សីតុណ្ហភាពអតិបរមា មានពី 33-35°C ។
នឹងអាចមានភ្លៀងតិចទៅបង្គួរ ក្នុងនោះ មានផ្នែកខ្លះ នឹងអាចមានភ្លៀងធ្លាក់ច្រើន ។
ស្ថានភាពអាកាសធាតុបែបនេះ សូមសាធារណជនប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានជាយហេតុ៕