Skip to content

សង្ស័យ!! មាស សុខសោភា ចេញពីថោន ចូលហង្សមាសជាការពិតហើយ

កន្លងមកតារាចម្រៀង មាស សុខសោភា ធ្លាប់មានតម្រុយចេញពីផលិតកម្មថោនម្ដងរួចមកហើយ តែអ្នកនាងអះអាងថា អ្នកនាងនឹងនៅធ្វើការក្នុងផលិតកម្មថោន ដោយទឹចិត្ត បើទោះជាបងប្រុសមិនមានតំណែងនៅក្នុងផលិតកម្មក៏ដោយ។ តែថ្មីៗនេះស្រាប់តែ មាស សុខសោភា បានបង្ហោះរៀបបង្វិចចេញពីថោនបានសម្រេច និងត្រៀមបញ្ចេញបទចម្រៀងក្នុងទ្រនំថ្មីយ៉ាងច្បាស់ៗ។

ក្នុងនោះ កញ្ញា មាស សុខសោភា បានសរសេរសារបែបនេះថា៖ «ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើរល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច»។

បើតាមប្រភពអ្នកសិល្បៈ អាចបង្ហាញតម្រុយបានថា មាស សុខសោភា សង្ស័យចូលជ្រកក្នុងទ្រនំហង្សមាស និងបានបង្ហាញខ្លួនជាគណៈកម្មការមួយរូបក្នុងកម្មវិធីលំដាប់ពិភពលោកផងដែរ។ តែយ៉ាងណាក៏ដោយ តារាចម្រៀងរូបនេះនៅតែជាតារាស្រីមួយដួងដែលមានសំឡេងផ្អែមមុតនៅក្នុងដួងចិត្តអ្នកស្ដាប់គ្រប់ស្រទាប់ បើទោះបីជាផ្លាស់ទ្រនំជ្រកក៏ពិតមែន ក៏ប៉ុន្ដែទីផ្សារសិល្បៈរបស់នាង ហាក់បីដូចជាមិនរង្គោះរង្គើឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *