ស្មាតហ្វូន Honor Play 4 Pro របស់ក្រុមហ៊ុន Hornor ដែលជាសាខារបស់ក្រុមហ៊ុន Huawei អាចជាស្មាតហ្វូនដំបូងគេ ដែលអាចវាស់កម្តៅក្នុងខ្លួនមនុស្សបាន ដោយដាក់នៅចំមុខ ឬកដៃរបស់មនុស្ស វានឹងបង្ហាញតួលេខសីតុណ្ហភាពនៅលើអេក្រង់។ Honor និយាយថា Sensor នេះអាចវាស់សីតុណ្ហភាពបានចាប់ពី -20អង្សាសេ ដល់ 100អង្សាសេ ដែលល្មមគ្រប់គ្រាន់សម្រាប់ការវាស់កម្ដៅខ្លួនរបស់មនុស្ស។
Sensor វាស់កម្ដៅអាចជាមុខងារចម្លែកមួយលើស្មាតហ្វូន ប៉ុន្តែក្នុងសម័យកាលជំងឺរាតត្បាតនេះ នៅពេលដែលកម្ដៅខ្លួនឡើងខ្ពស់ វាអាចជាសញ្ញានៃការកើតមានជំងឺកូវីដ-19នោះ វាអាចជាមុខងារដែលមានប្រយោជន៍មួយដែរ។
តម្លៃរបស់ Honor បានបើកទទួលការកុម្ម៉ង់ទិញ Play 4 Pro ក្នុងតម្លៃប្រមាណ 410ដុល្លារ បានធ្វើឱ្យវាក្លាយជាស្មាតហ្វូនប្រើឈីប Kirin 990 ដែលមានតម្លៃធូរជាងគេ។
ខាងក្រោមនេះលក្ខណសម្បតិ្តរបស់ស្មាតហ្វូនថ្មីចំនួន 2ម៉ូដែលរបស់ក្រុម Honor Play 4 Pro
-មានបំពាក់អេក្រង់ LCD ទំហំ 6.5អ៊ីញ
-មានចោះរន្ធ2 លើអេក្រង់សម្រាប់កាមេរ៉ា Selfie មេទំហំ32MP និងកាមេរ៉ា Ultrawide ទំហំ 8MP
-អាចថតវីដេអូកម្រិត 4K/60fps ផងដែរ។
-បន្ទះឈីប Kirin 990 មានសេវា 5G
-មាន RAM ទំហំ 8GB និងអង្គផ្ទុកទំហំ 128GB
-ប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយស្បែក Magic UI 3.1
-ថ្មទំហំ 4200mAh សាកល្បឿន 40វ៉ាត់ សាកត្រឹម 30នាទីបានថ្មដល់ 70%។
សូមទស្សនាវីដេអូខាងក្រោម៖