ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបញ្ជាក់ថា ចាប់ពីថ្ងៃទី01 ខែកក្កដា ខាងមុខនេះតទៅ អាជ្ញាធរនឹងធ្វើការផាកពិន័យចំពោះការយឺតយ៉ាវក្នុងការបង់សេវាសាធារណៈដឹកជញ្ជូនផ្លូវគោកដោយគ្មានការលើកលែង។
សុពលភាពលើការប្រើប្រាស់សេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោកដែលក្រសួងបានកំណត់រួមមាន៖
1. លិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន
2. ការចុះបញ្ជីរថយន្តផ្លាកលេខ AT ឡើងវិញ
3. ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទ និងអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
4. បណ្ណបើកបរយានយន្ត វិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត និងលិខិតអនុញ្ញាតធ្វើអាជីវកម្មបង្រៀនបើកបរ៕