
ស្ពានឆ្លងសមុទ្រ Huangmao (Huangmao Sea Bridge) ដែលមាន6ជួរសម្រាប់ធ្វើដំណើរទៅ-មក តភ្ជាប់ពីទីក្រុង Zhuhai ទៅកាន់ទីក្រុង Jiangmen ត្រូវបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី6មិថុនា ឆ្នាំ2020។
សារព័ត៌មាន CGTN (China Global Television Network) បានឱ្យដឹងថា ស្ពាននេះមានចំណុចចាប់ផ្ដើមពីតំបន់សេដ្ឋកិច្ចកំពង់ផែ Gaolan (Gaolan Port Economic Zone/GPEZ) នៃទីក្រុង Zhuhai និងបញ្ចប់នៅក្នុងទីរួមស្រុក Doushan នៃទីក្រុង Taishan។
ស្ពានឆ្លងសមុទ្រ Huangmao នេះ មានប្រវែងប្រមាណជា31គីឡូម៉ែត្រ និងប្រើប្រាស់ស្ដង់ដាផ្លូវល្បឿនលឿនដែលមាន6ជួរសម្រាប់ធ្វើដំណើរទៅនិងមក ជាមួយនឹងការកំណត់ល្បឿនត្រឹម100គីឡូម៉ែត្រ/ម៉ោង។

Huangmao គឺជាស្ពានឆ្លងសមុទ្រថ្មី បន្ទាប់ពីស្ពាន Hong Kong-Zhuhai-Macao និងស្ពាន Shenzhen-Zhongshan នៅក្នុងតំបន់ឈូងសមុទ្រ Greater Bay។
តាមផែនការ គម្រោងសាងសង់ស្ពានឆ្លងសមុទ្រ Huangmao នេះ នឹងត្រូវបានបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ2024៕
ប្រភព៖ CGTN
