បុគ្គលិកកម្មករត្រូវការបង្ហើយកំណាត់ផ្លូវប្រវែង40គីឡូម៉ែត្រទៀតប៉ុណ្ណោះនឹងបានបញ្ចប់ការសាងសង់ជាស្ថាពរនូវផ្លូវល្បឿនលឿនមួយខ្សែប្រវែង330គីឡូម៉ែត្រដែលឆ្លងកាត់សមុទ្រខ្សាច់ Taklimakan តភ្ជាប់ស្រុក Qiemo ជាមួយនឹងស្រុក Yuli មានទីតាំងនៅក្នុងតំបន់ស៊ីនជាំង (Xinjiang) ប្រទេសចិន។
បេសកកម្មសាងសង់ផ្លូវល្បឿនលឿនទី3 ឆ្លងកាត់សមុទ្រខ្សាច់ធំបំផុតនៅប្រទេសចិន Taklimakan បានឈានចូលដល់ដំណាក់កាលចុងក្រោយ។
នៅសល់ត្រឹមតែជាង40គីឡូម៉ែត្រទៀតប៉ុណ្ណោះនៅក្នុងប្រវែងសរុប330គីឡូម៉ែត្រនៃផ្លូវល្បឿនលឿន Yuli-Qiemo នឹងត្រូវបានសាងសង់រួចរាល់នាពេលដ៏ខ្លីខាងមុខ។
កម្មករកំពុងតែញាប់ដៃញាប់ជើងក្នុងការឈូសឆាយដំបូកខ្សាច់ធំបំផុតដែលមានកម្ពស់ដល់ទៅ70ម៉ែត្រនៅក្នុងគម្រោងសាងសង់ផ្លូវថ្នល់ Yuli-Qiemo នេះ។
ពួកគេត្រូវធ្វើការឈូសឆាយខ្សាច់ចំនួន1.2លានម៉ែត្រគីបទៀតចេញពីគម្រោងផ្លូវថ្លល់ និងត្រូវចាក់វត្ថុធាតុសំណង់ចំនួន100,000ម៉ែត្រគីបទៀតផងដែរ ទើបរួចរាល់ជាស្ថាពរ។
ផ្លូវល្បឿនលឿន Yuli-Qiemo ឆ្លងកាត់សមុទ្រខ្សាច់ហូរធំបំផុតលំដាប់ទី2ក្នុងពិភពលោក។ ផ្លូវនេះតភ្ជាប់ស្រុក Qiemo ដែលនៅភាគខាងត្បូងតំបន់ Taklimakan ទៅកាន់ស្រុក Yuli ដែលនៅភាគខាងជើង។
Taklimakan គឺជាសមុទ្រខ្សាច់ធំជាងគេបង្អស់លំដាប់ទី16ក្នុងពិភពលោក និងជាសមុទ្រខ្សាច់ហូរធំជាងគេលំដាប់ទី2 បន្ទាប់ពី Antarctica។ តាមគម្រោង ផ្លូវល្បឿនលឿនលើសមុទ្រខ្សាច់នេះនឹងត្រូវដាក់ឱ្យប្រើប្រាស់ចាប់ពីឆ្នាំ2021ខាងមុខ៕
ប្រភព៖ Xinhua