នៅឆ្នាំ2020នេះ កម្ពុជានឹងផ្អាកជ្រើសរើសមន្ត្រីក្របខណ្ឌសម្រាប់គ្រប់ក្រសួង ស្ថាប័ន មន្ទីរ និងអង្គភាពនានានៅទូទាំងប្រទេសដើម្បីកាត់បន្ថយការចំណាយថវិកាជាតិ និងដើម្បីសន្សំសំចៃសម្រាប់ទប់ស្កាត់មេរោគ Covid-19។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុសងារសាធារណៈ។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ការផ្អាកជ្រើសរើសមន្ត្រីក្របខណ្ឌមុខងារសាធារណៈនេះគឺអនុវត្តគ្រប់ស្ថាប័នទាំងអស់ រួមទាំងក្នុងប្រព័ន្ធតុលាការផងដែរ។ ពីមុនរាជរដ្ឋាភិបាលប្រកាសថាថវិកាជាតិមានគ្រប់គ្រាន់សម្រាប់ចាយវាយ តែកាលណោះមិនទាន់មានជំងឺ Covid-19 នៅឡើយនោះទេ តែបច្ចុប្បន្ននេះដល់ពេលមានវិបត្តិបែបនេះយើងត្រូវតែសន្សំសំចៃ។
បន្ថែមពីលើនេះ នៅឆ្នាំ2020នេះប្រទេសយើងក៏មានគម្រោងផ្អាកការស្នើសុំតម្លើងថ្នាក់របស់មន្ត្រីរាជការផងដែរ ដែលការងារនេះគឺក្រសួងត្រូវការគ្រប់គ្រងបៀវត្សដោយសន្សំសំចៃបំផុត៕