រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ជំនួយឥតសំណងដល់កម្ពុជាចំនួនប្រមាណ 4,501លានយ៉េន ឬស្មើនឹង 41.4លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍគម្រោង3សំខាន់។
គម្រោងដែលត្រូវអនុវត្តតាមរយៈជំនួយនេះមានដូចជា៖
1. អាហារូបករណ៍អភិវឌ្ឍធនធានមនុស្សចំនួន 3.2លានដុល្លារ
2. ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកសៀមរាបចំនួន 19.8លានដុល្លារ
3. កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រសម្រាប់ការពារ និងការឆ្លើយតបនឹងការរីករាលដាលនៃជំងឺ Covid-19 ចំនួន 18.4លានដុល្លារ៕