ទឹកលូ និងតំបន់មួយចំនួននៅរាជធានីភ្នំពេញ នឹងមានលក្ខណៈល្អប្រសើរតាមរយៈឧបករណ៍ស្ទាក់សំរាមស្វ័យប្រវត្តិដែលអង្គការ JICA បានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី 02 ខែមិថុនាម្សិលម៉ិញនេះ។
ម៉ាស៊ីនស្ទាក់សំរាមស្វ័យប្រវត្តិនេះនឹងត្រូវតម្លើងនៅ4ទីតាំង ដោយដាក់ឱ្យដំណើរការនៅផ្សារកណ្តាល ព្រះគន្លង់ នៅចតុមុខ និងនៅផ្សារចាស់។ ឧបករណ៍ស្ទាក់សំរាមនេះ មានតម្លៃសរុប 115លានដុល្លារអាមេរិក ដែលវាជាប្រភេទអេក្រង់មេកានិចសម្រាប់ឆកយកសំរាមដោយស្វ័យប្រវត្តិ ហើយផ្ទេរចេញទៅក្រៅដោយឧបករណ៍មេកានិចផងដែរ។
អេក្រង់មេកានិចថ្មីនេះនឹងអាចជួយរក្សាទឹកលូនៅក្នុងទីក្រុងឱ្យមានភាពល្អប្រសើរ ផ្តល់សុវត្ថិភាពក្នុងការងារប្រតិបត្តិ ការពារបរិស្ថានទឹក និងលុបបំបាត់សំរាមមចេញពីប្រព័ន្ធលូ៕