រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន កាលពីពេលថ្មីៗនេះបានបង្ហាញរបាយការណ៍ថា ដាំំម្រេច ដំឡូងមី ចេក ពោត ស្វាយ និងស្វាយចន្ទីរបស់យើងត្រូវបាននាំចេញទៅក្រៅប្រទេសចំនួន 1.4លានតោន គិតត្រឹមរយៈពេល 5ខែដើមឆ្នាំ2020នេះ។
លទ្ធផលនៃការនាំចេញផលិតផលកសិកម្មមួយចំនួន ក្រៅពីអង្ករ/ស្រូវ ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល 5ខែដើមឆ្នាំ2020 (ក្នុងដំណាក់កាលនៃការរីករាលដាលសកលនៃមេរោគCovid-19) សម្រេចបានដូចខាងក្រោម៖
1) ចំណិតដំឡូងមីក្រៀមនាំចេញបាន 996,290តោន កើនឡើងប្រមាណ 88,290 តោន ស្មើនឹង 9.72% ដែលធៀបទៅនឹងរយៈ5ខែដើមឆ្នាំ2019 មានចំនួនតែ 908,000តោនប៉ុណ្ណោះ។
2) ម្សៅដំឡូងមីនាំចេញបាន 10,272តោន ថយចុះប្រមាណ 371,428តោន ស្មើនឹង -97.30% ដែលធៀបទៅនឹងរយៈ5ខែដើមឆ្នាំ2019 មានចំនួន 381,700តោន។
3) គ្រប់ស្វាយចន្ទីនាំចេញបាន 190,141តោន កើនឡើងប្រមាណ 38,581តោន កើនឡើង 25.46% ដែលធៀបទៅនឹងរយៈ5ខែដើមឆ្នាំ2019 មានចំនួនតែ 151,550តោនប៉ុណ្ណោះ។
4) គ្រាប់ពោតនាំចេញបាន 35,636តោន ថយចុះប្រមាណ 15,043តោន ស្មើនឹង -29.68% ដែលធៀបទៅនឹងរយៈ5ខែដើមឆ្នាំ2019 មានចំនួន 50,679តោន។
5) ផ្លែចេកស្រស់នាំចេញបាន 121,415តោន កើនឡើងប្រមាណ 76,897តោន ស្មើនឹង 172.73% ដែលធៀបទៅនឹងរយៈ5ខែដើមឆ្នាំ2019 មានចំនួនតែ 44,518តោនប៉ុណ្ណោះ។
6) ផ្លែស្វាយស្រស់នាំចេញបាន 44,099តោន កើនឡើងប្រមាណ 14,885តោន ស្មើនឹង 50.95% ដែលធៀបទៅនឹងរយៈ5ខែដើមឆ្នាំ2019 មានចំនួនតែ 29,214តោនប៉ុណ្ណោះ។
7) ម្រេចនាំចេញបាន 2,527តោន កើនឡើងប្រមាណ 466តោន ស្មើនឹង 22.61% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ2019 មានចំនួនតែ 20,061តោនប៉ុណ្ណោះ៕