ការប្រកួត Premier League គ្រោងនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី17 ខែមិថុនា ឆ្នាំ2020 ខាងមុខនេះហើយ។ ក្នុងនោះដែរ EFL បានដាក់គម្រោងចាក់សំឡេងអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន ដើម្បីបង្កើនភាពរស់រវើកក្នុងការប្រកួតឱ្យកីឡាករ ហើយការស្នើសុំនេះក៏ធ្វើទៅតាមស្ថាប័នទូរទស្សន៍ភាគច្រើន ដែលចង់បន្ថែមទស្សនីយភាពពិតៗទៅដល់អ្នកទស្សនាការប្រកួតផ្សាយផ្ទាល់ទាំងអស់ផងដែរ។
គម្រោងនេះត្រូវបាន Premier League កំពុងតែរៀបចំដាក់ចូលទៅក្នុងការប្រជុំនាចុងសប្តាហ៍នេះ ដោយសំឡេងនេះអាចនឹងត្រូវបានស្នើសុំក្នុងការប្រើប្រាស់ពី Game FIFA 2020 ជាមុនសិន៕