បើតាមការបញ្ជាក់ពីអនុប្រធានក្លិប AC Milan លោក Massimiliano Mirabelli បានបញ្ជាក់ថា ពិភពលោកប្រហែលជានឹងភ្ញាក់ផ្អើលខ្លាំងជាងកាលនោះទៅទៀត ព្រោះតែកីឡាកររូបនេះ ហៀបនឹងបានមកកាន់ទឹកដី AC Milan ទៅហើយ ព្រោះកីឡាករ ហើយនិងក្លិប Real Madrid បានយល់ព្រមនឹងគ្នាហើយ តែទាស់ត្រង់ថា ប្រធានក្លិបមួយនេះជាជនជាតិចិន មិនព្រមចំណាយលុយទិញកីឡាកររូបនេះ ដោយសារតែគិតថា ក្លិបអាចនឹងជួបវិបត្តិហិរញ្ញវត្ថុ ប្រសិនបើទិញកីឡាករូបនេះចូល។
ដោយសារតែរឿងនេះ វាបានក្លាយជាឱកាសល្អសម្រាប់ Juventus ក្នុងការឆក់យក Ronaldo បាន សម្រេច បើមិនដូច្នោះទេ ពេលនេះ Ronaldo អាចនឹងពាក់អាវក្រហមឆ្នូតខ្មៅបាត់ទៅហើយ ប្រសិនបើប្រធានក្លិប AC Milan ជាអ្នកផ្សេងវិញនោះ៕