សាលារាជធានីភ្នំពេញបានប្រកាសកាលពីម្សិលម៉ិញនេះថាទីតាំងការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សាងសង់បាន 41%ហើយ ដែលដំណាក់កាលនេះត្រូវបិទមិនឱ្យធ្វើចរាចរណ៍ ដោយក្នុងនោះអ្នកធ្វើដំណើរទាំងអស់ត្រូវពង្វាងតាមការណែនាំ។
សាលារាជធាណីភ្នំពេញបានបញ្ជាក់ថា ក្នុងខណៈពេលដំណើរការការដ្ឋានដល់ដំណាក់កាលសាងសង់ភ្ជាប់ផ្លូវក្រោមដី ដែលផ្នែកសងខាងនៃផ្លូវក្រោមដីបានស្ថាបនារួចហើយចាំបាច់ត្រូវបិទចរាចរតភ្ជាប់ពីមហាវិថីសហព័ន្ធរុស្សី និងផ្លូវជាតិលេខ4 មកផ្លូវវេងស្រេងដើម្បីសាងសង់ភ្ជាប់ផ្នែកកណ្តាលផ្លូវក្រោមដីនេះ។ ក្នុងផែនការបិទពង្វាងចរាចរណ៍នេះមានរយៈពេល 60ថ្ងៃ និងត្រូវចាប់ផ្តើមពីថ្ងៃទី02 ខែមិថុនា ឆ្នាំ2020 វេលាម៉ោង 8:00ព្រឹកទៅដល់ថ្ងៃទី30 ខែកក្កដា ឆ្នាំ2020.
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បញ្ជាក់ពីទិសដៅចរាចរណ៍ដែលត្រូវអង្វាង៖