ខ្សែប្រយុទ្ធរបស់អង់គ្លេស កីឡាករ Jadon Sancho ស្ថិតក្នុងចំណោមតារាបាល់ទាត់ដែលបានបញ្ចេញសារទៅកាន់ពិភពលោក ប្រឆាំងតវ៉ានឹងការរើសអើងពូជសាសន៍កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
កីឡាករ Achraf Hakimi និង Jadon Sancho បានបង្ហាញពាក្យថា ‘Justice For George Floyd’ នៅលើអាវយឺតក្នុងរបស់ខ្លួន ក្រោយពេលដែលជួយឱ្យក្រុម BVB ខ្លួនទទួលជ័យជម្នះ ដោយលទ្ធផល 6ទល់នឹង1 លើក្រុមបាតតារាង Paderborn។
កីឡាករទាំង 2រូបនេះ ត្រូវបានគេដឹងថា ក៏មានជីដូន-ជីតាជាជនជាតិស្បែកខ្មៅដែរ ហើយពាក្យខាងលើនេះ កំពុងតែត្រូវបានប្រើប្រាស់យ៉ាងខ្លាំងក្លានៅសហរដ្ឋអាមេរិក ដើម្បីរើបម្រះពីការរើសអើងជាតិសាសន៍ទៅលើជនជាតិស្បែកខ្មៅ ក្រោយពេលមានករណីជនជាតិស្បែកខ្មៅម្នាក់ បានស្លាប់ ក្រោយពីការបង្ក្រាបពីសំណាក់មន្ត្រីប៉ូលិសស្បែកស ទាំងដែលបុរសនោះមិនមានកំហុសអ្វីសោះឡើយ៕