ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី 01 ខែមិថុនា ឆ្នាំ2020 នេះបានបញ្ជាក់ថាតម្លៃប្រេងសាំងនៅកម្ពុជានឹងឡើងបន្តិចរហូតដល់ពាក់កណ្តាលខែនេះ។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី01 ដល់ថ្ងៃទី15 ខែមិថុនា ឆ្នាំ2020 នឹងត្រូវលក់ 2,860រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង2,660រៀលសម្រាប់ម៉ាស៊ូត។
ដើម្បីសម្រួលដល់ជីវភាពប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជារាជរដ្ឋាភិបាលសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជាចំនួន 4សេនដុល្លារក្នុងមួយលីត្រ ដែលធ្វើឱ្យតម្លៃលក់រាយប្រេសាំងធម្មតាមានតម្លៃ 2,700រៀល និងម៉ាស៊ូតតម្លៃ 2,500រៀល។ តម្លៃនេះឡើងថ្លៃប្រមាណ 200រៀលបើប្រៀបធៀបនឹងរយៈពេល 15ថ្ងៃចុងខែឧសភាដែលកាលនោះតម្លៃប្រេងសាំងធម្មតាមានតម្លៃ 2,500រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ 2,300រៀលក្នុងមួយលីត្រ៕