ក្រុមហ៊ុនចិនធំ 2 គឺ Qihoo និង Baidu របស់ប្រទេសចិន បានឱ្យដឹងថា ថ្មីៗនេះមាន មេរោគ malwere ខ្លាំងមួយបានធ្វើការវាយប្រហារទៅលើកុំព្យូទ័ររាប់ពាន់គ្រឿងទាំងនោះ បណ្ដាលឱ្យប៉ះពាល់ដល់ប្រព័ន្ធទាំងមូល។
យោងតាមប្រភពពី thehackernews បានបង្ហើបឱ្យដឹងថា ក្រុម Hacker ចូលហ៊ែកបានទាំងនោះ មានវិធីសាស្ត្រខ្ពស់ក្នុងការវាយប្រហារ តាមរយៈការបង្កប់មេរោគក្នុងវេបសាយ e-commerce ទាំងនោះ។
ទោះជាកើតមានរឿងទាំងនេះមែន តែប្រភពមិនបានបញ្ជាក់ពីផលប៉ះពាល់លម្អិតឡើយ គ្រាន់តែប្រាប់ពីវិធីដែលពួកគេលួច ដែលក្នុងនោះ ប្រព័ន្ធកុំព្យូទ័រដែលរងគ្រោះ ក៏ភ្ជាប់ទាំង Alibaba Cloud storage ផងដែរ៕