លោក Sundar Pichai ជានាយកប្រតិបត្តិ Google បច្ចុប្បន្ន បានឱ្យដឹងថា Google នឹងផ្ដល់កញ្ចប់លុយ 1ពាន់ដុល្លារ (ឬជារូបិយប័ណ្ណផ្សេងទៀតដែលមានតម្លៃស្មើគ្នា សម្រាប់ប្រទេសដទៃ) សម្រាប់ធានារ៉ាប់រង លើការចំណាយលើគ្រឿងសង្ហារិម ឬគ្រឿងប្រើប្រាស់ចាំបាច់ដទៃទៀតដូចជាម៉ាស៊ីនកុំព្យូទ័រ ខណៈដែលបុគ្គលិករបស់ពួកគេធ្វើការងារពីផ្ទះ។ នេះបើតាមការចុះផ្សាយជាផ្លូវការពី Blog.google ផ្ទាល់តែម្ដង។
ដើម្បីជាការជំរុញទឹកចិត្តបុគ្គលិក ឱ្យបុគ្គលិកមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត Googleក៏នឹងបង្កើតជាកម្មវិធីឱ្យបុគ្គលិកអាចមានសកម្មភាពជុំគ្នាតាមរយៈអនឡាញបាន ដូចជាការរៀនពីការចម្អិនម្ហូបពីចុងភៅ Google និងការរៀនធ្វើលំហាត់ប្រាណតាមអនឡាញជាដើម។
គួររំឭកដែរថា ទំនោរថ្មីនេះ ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀតកំពុងតែត្រៀមធ្វើដូចគ្នា ខណៈដែលជំងឺកូវីដ19 នៅតែបន្តវាយលុក ដើម្បីជាការលើកទឹកចិត្ត ដល់បុគ្គលិកទាំងឡាយដែលធ្វើការពីផ្ទះ៕