រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អ្នកប្រើប្រាស់ YouTube ដែលជាជនជាតិចិន បានបង្ហោះនូវការរិះគន់ខ្លាំងៗ ត្រង់ចំណុចភាសាចិន ដែលមាននៅលើវីដេអូ ឬក្នុងប្រអប់ Comment ដែលត្រូវបាន YouTube លុបចោលដោយគ្មានមួលហេតុ។
យោងតាមប្រភពពីកាសែត The Verge បានបកស្រាយថា ប្រការនេះអាចបណ្ដាលមកពីកំហុសបច្ចេកទេស Machine learning ឬ AI translate ដែលមានក្នុងបណ្ដាញវីដេអូដ៏ធំមួយនេះ ធ្វើការខុសប្រក្រតី។ ម្យ៉ាងទៀត ពាក្យដែលគេសង្កេតឃើញថា ត្រូវបានលុបលឿនជាងគេ មិនដល់ 15វិនាទីផងនោះ គឺពាក្យ “共匪” or “五毛” ឬ “Gongfei” ដែលមានន័យថា communist bandit ឬមនុស្សប្រកាន់ទស្សនៈកុម្មុយនីស្តផ្តាច់ការ។
លើសពីនេះ YouTube ក៏បានលុបចោលដោយស្វ័យប្រវត្តិផងដែរ នូវឃ្លាឃ្លោងណា ដែលមានអត្ថន័យប្រមាថ ឬក្នុងន័យអវិជ្ជមានដល់វីដេអូណាមួយនោះ។
គួរជម្រាបជូនផងដែរថា មុខងារ AI blocked posts ខាងលើ ត្រូវបាន YouTube ទទួលស្គាល់ថា ដំណើរការមិនទាន់បានល្អប្រសើរនៅឡើយទេ បើលោកអ្នកជួបបញ្ហា លោកអ្នកអាច report មកក្រុមការងាររបស់ពួកគេបាន៕