ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាថ្មីៗនេះទើបតែបានអនុម័តគម្រោងវិនិយោគសំខាន់ៗចំនួន5បន្ថែមទៀតក្នុងទំហំទឹកប្រាក់ប្រមាណ 252លានដុល្លារអាមេរិកនៅក្នុងតំបន់នានានៅកម្ពុជា។
គម្រោងទាំងអស់នោះទី-1 ក្រុមហ៊ុន POLY TIMPEX (CAMBODIA) ENTERPRISE CO., LTD. ជាគម្រោងបង្កើតរោងចក្រផលិតវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ 2.8លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 100កន្លែង។
2- ក្រុមហ៊ុន SURE FANCY LEATHER GOODS MANUFACTURER CO., LTD. ជាគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 2.9លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 433កន្លែង។
3- ក្រុមហ៊ុន CAM M J AGRICULTURAL CO., LTD. ជាគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ 5.5លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 1,216កន្លែង។
4- ក្រុមហ៊ុន HOUNEN SOLAR INC CO., LTD.ជាគម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ 9.5លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 250កន្លែង។
5- ក្រុមហ៊ុន SPHP (CAMBODIA) CO., LTD.ជាគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់1 អនុភាព80MW ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន 231.1លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 81កន្លែង៕