Skip to content

រដ្ឋាភិបាលអនុញ្ញាតឱ្យប្រជាជនខ្មែរនៅបរទេសចូលប្រទេសបានដោយមិនបាច់មានវញ្ញបនបត្របញ្ជាក់សុខភាពរកមេរោគ Covid-19 នោះទេ

ក្រសួងសុខាភិបាល បានបញ្ជាក់ថាចាប់ពីថ្ងៃទី 27ខែឧសភាឆ្នាំ2020 នេះតទៅ ប្រជាជនខ្មែរនៅបរទេសទាំងអស់មិនចាំបាច់​ត្រូវមានវិញ្ញាបនបត្រសុខភាព (health certificate) បញ្ជាក់ថាគ្មានមេរោគ Covid-19 ទៀតនោះទេ ដើម្បីចូលមកក្នុងប្រទេសវិញ។

ទោះជាយ៉ាងនេះក្តីអ្នកដែលបានធ្វើដំណើរពីបរទេសចូលមកកាន់ប្រទេសកម្ពុជា​ទាំងអស់ត្រូវអនុវត្តនូវវិធានសំខាន់ៗមួយចំនួនដូចជា អ្នកដំណើរជនជាតិខ្មែរ និងបរទេស​ដែលធ្វើដំណើរ​ចូលមកដល់កម្ពុជា​ត្រូវបញ្ចូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្ត​រកមេរោគ Covid-19 និងរង់ចាំ​លទ្ធផលពីមន្ទីរពិសោធន៍​ប៉ាស្ទ័រ។ ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើនដែលមាន Covid-19 វិជ្ជមាន រាល់អ្នកដំណើររួមជាមួយគ្នាផ្សេងទៀត​ទាំងអស់ត្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល 14ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈអន្តរ​ក្រសួងប្រយុទ្ធ Covid-19។

លើសពីនេះទៅទៀត ក្នុងករណីអ្នកដំណើរទាំងអស់មានលទ្ធផលបញ្ជាក់​ពីមន្ទីពិសោធន៍​ថាជំងឺ Covid-19 អវិជ្ជមាន ពួកគាត់ត្រូវអនុញ្ញាតឱ្យធ្វើចត្តាឡីស័ក​រយៈពេល 14ថ្ងៃនៅតាមផ្ទះរៀងៗខ្លួនក្រោមការត្រួតពិនិត្យ​ពីអាជ្ញាធរ​មូលដ្ឋាន និងមន្ត្រីសុខាភិបាល ដោយតម្រូវឱ្យធ្វើតេស្តបញ្ជាក់ម្តងទៀត​នៅថ្ងៃទី13 នៃការធ្វើចត្តាឡីស័ក៕

 

Leave a Reply

Your email address will not be published. Required fields are marked *