Skip to content

អាជ្ញាធរបញ្ជាក់ថា កម្ពុជាមានអ្នករិះគន់ពីការរឹតបន្តឹងច្បាប់ចរាចរណ៍មិនដល់ 1% ទេ

ក្នុងរយៈពេលស្ទើរពេញមួយខែនេះ កម្ពុជាបានអនុវត្តសកម្មភាពរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការផាកពិន័យ​ធ្ងន់ធ្ងរជាងមុន និង​មានសកម្មភាពតឹងតែងជាងមុន ដើម្បីធានាពីសុវត្ថិភាពរបស់ប្រជាជនក្នុងការបើកបរ។ ស្របជាមួយគ្នានេះដែរ មានប្រជាជនមួយចំនួនក៏បានសម្តែងការគាំទ្រ ខណៈប្រជាជនមួយចំនួន​បានរិះគន់​ចំពោះចំណាត់ការថ្នាក់ជាតិនេះ។

នៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ2019 និងលើកទិសដៅបន្តឆ្នាំ2020 សម្តេចក្រឡាហោម​ ស ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានមានប្រសាសន៍ថា​ចាប់ពីថ្ងៃទី1 ខែឧសភា ឆ្នាំ2020 រហូតមកដល់ពេលនេះ មានអ្នករិះគន់​ប្រមាណមិនដល់ 1ភាគរយ​ទេដែលបានយល់ខុសចំពោះកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល និងនគរបាលចរាចរណ៍។ សម្តេចបញ្ជាក់ជាថ្មីទៀតរថាប្រសិនបើពលរដ្ឋ​អ្នកដំណើរមិនប្រព្រឹត្តខុសអ្វីពេលកំពុង​បើកបរ គឺគ្មានសមត្ថកិច្ចណាឃាត់សួរនាំរកឯកសារនោះទេ។

គួរបញ្ជាក់ថា គិតត្រឹមរយៈពេល26ថ្ងៃកន្លងមក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2019 និងធៀបនឹងខែមេសាឆ្នាំ2020។ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2019 គឺគ្រោះថ្នាក់បានថយចុះ112លើក ស្មើនឹង38ភាគរយ អ្នកស្លាប់បានថយចុះ៣34នាក់ ស្មើនឹង26ភាគរយ,អ្នករបួសថយចុះ165នាក់ ស្មើនឹង31ភាគរយ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីខែមេសាកន្លងទៅ មានអ្នកស្លាប់ថយចុះ7នាក់ រងរបួសបានថយចុះរហូតដល់82២នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *