សឹងមិនគួរឲ្យជឿសោះ ដែល អ្នកនាង ខាត់ សុឃីម ទើបតែបានសេងសម្អាងការរបស់ខ្លួន ទៅឱ្យយគេហើយ ស្រាប់តែមុននេះបន្តិចអ្នកនាង ក៏បានប្រកាសលក់ផ្ទះរបស់ខ្លួនផងដែរ។
នេះបើយោងតាមការបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ខ្លួន បានសរសេរឱ្យយដឹងថា៖ «តោះផ្ទះចំមុខកន្លែងរកសុី ឡៃឡុងចោលហើយ នៅផ្សាដេប៉ូកំពុងជួលអោយគេលក់ឡាន កាលមុនកូវិតគេអោយ 55ម៉ឺន$ តែពេលនេះ 50ម៉ឺន$លក់ចោល 012222221/015222221»។
ក្រោយការប្រកាសបែបនេះ មហាជនជាច្រើនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង។ មហាជនមួយចំនួនធំ ក៏បានផ្ដោតទៅលើ កូវីដ19 តែម្ដង ដោយសារតែវីរុសរាតត្បាតមួយនេះ បានធ្វើឱ្យកម្មវិធីសិល្បៈជាច្រើនបានផ្អាក ជាពិសេសគឺកម្មវិធីមង្គលការតែម្ដង ដែលគេដឹងថា តារាស្រីរូបនេះរកចំណូលពីផ្នែកមួយនេះ៕