ចាប់តាំងពី តារាចម្រៀងស្រី អ្នកនាង ពេជ្រ សូលីកា សម្រាលបានកូនប្រុសមុខមាត់គួរឱ្យក្នាញ់មក បានធ្វើឱ្យមហាជនជាច្រើន កាន់តែចាប់អារម្មណ៍កាន់តែខ្លាំង ពីជីវិតដ៏មានសុភមង្គល នៅក្នុងក្រុមគ្រួសារ របស់នាង ផងដែរ ។
ក្រោយពីសម្រាលកូនហើយ តារាស្រីរូបនេះ បានបង្ហោះរូបស្អាតៗជាច្រើនជាមួយកូន និងស្វាមីជាមួយនឹងស្ទាយតុបតែងខ្លួនដ៏គួរឱ្យស្រលាញ់ ក្នុងឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូក ព្រមទាំងបង្ហាញកាយវិការឃ្យូតៗជាមួយនឹងកូនប្រុសរបស់ខ្លួន ដែលធ្វើឱ្យហ្វេនៗជាច្រើន ចូលមកសរសើរមិនដាច់ពីមាត់ ពីអ្នកម៉ាក់សម័យថ្មីរូបនេះ។
ដោយឡែកបើនិយាយពីរឿងមង្គលការវិញ តារាស្រីរូបនេះ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា រូបនាងនិងគូដណ្ដឹង នឹងរៀបការនៅឆ្នាំ2021 ពោលគឺឆ្នាំក្រោយ៕