ថ្មីៗនេះ កាលពីថ្ងៃទី24 ខែឧសភា ឆ្នាំ2020 ក្រុមហ៊ុន China Aerospace Science and Technology Corporation (CASC) ដែលទទួលខុសត្រូវលើគម្រោងនេះ បានប្រកាសជាផ្លូវការថា ចិននឹងបាញ់បង្ហោះយានអវកាសទៅភពផ្កាយព្រះអង្គារជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៅក្នុងខែកក្កដា ឆ្នាំ2020នេះ។
យានអវកាស Tian wen នឹងត្រូវដាក់បង្ហោះនៅលើគន្លងភពផ្កាយព្រះអង្គារ ហើយទម្លាក់យាន rover ចុះចតលើភពនោះ ដើម្បីរុករក និងវិភាគអំពីផ្ទៃដីនៅទីនោះ។ យានអវកាសដែលនឹងបញ្ជូនទៅភពផ្កាតព្រះអង្គារនេះ មានឈ្មោះថា Tian wen ដែលត្រូវចំណាយពេលរាប់ខែ ខណៈពីផែនដី ទៅភពផ្កាយព្រះអង្គារ មានចម្ងាយប្រហែល 55លានគីឡូម៉ែត្រ។
បេសកកម្មភពផ្កាយព្រះអង្គារ ស្ថិតក្នុងចំណោមគម្រោងអវកាសថ្មីៗរបស់ចិន ដែលក្រៅពីនោះ ចិនក៏គ្រោងនឹងដឹកមនុស្សទៅជាន់ដីស្ថានព្រះចន្ទ ព្រមទាំងនឹងសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួនមួយឡើង ក្នុងឆ្នាំ2022 ឱ្យខាងតែបានទៀតផង។
គួរជម្រាបជូនថា ប្រទេសចិន ក៏ទើបនឹងបានទទួលជោគជ័យម្តងរួចមកហើយដែរ ក្នុងការក្លាយជាប្រទេសដំបូងគេ ដែលបានដាក់យានចុះចតនៅផ្នែកខាងងងឹតនៃពិភពស្ថានព្រះចន្ទ កាលពីខែមករា ឆ្នាំ2019 កន្លងទៅ៕