ថ្មីៗនេះក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាទើបតែប្រកាសគម្រោងសំខាន់ៗចំនួន 4 ដែលខ្លួនបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីរជាស្ថាពរ ក្នុងទំហំទឹកប្រាក់ប្រមាណជាង 252,8លានដុល្លារអាមេរិកក្នុងតំបន់ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។
គម្រោងទាំងអស់នោះរួមមាន៖
- ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD. ជាគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម មានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្រុកជុំគីរី និងស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ 21.7លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 2,070កន្លែង។
- “CAM M J AGRICULTURAL CO., LTD. ជាគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ 5.5លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 1,216កន្លែង។
- HOUNEN SOLAR INC CO., LTD.ជាគម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ 9.5លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 250កន្លែង។
- 4. SPHP (CAMBODIA) CO., LTD.ជាគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ អនុភាព៨០MW ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន 231.1លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 81កន្លែង៕