ឧបករណ៍ 3D ឈ្មោះថា Kevin Atkins និង Dave DiPinto និងអ្នកឯកទេសផលិតឧបករណ៍ទ្រដងខ្លួនសម្រាប់សត្វ លោក Derrick Campana បានសហការគ្នាផលិតចេញជាឧបករណ៍ 3D សម្រាប់បំពាក់នៅលើជើងខាងមុខរបស់សត្វសុនខ ដើម្បីអាចឱ្យវាដើរបានដូចសុនខ ដទៃទៀតបាន។
សុនខពិការជើងតាំងពីកំណើតដ៏គួរឱ្យអាណិត 1ក្បាល ដែលត្រូវបានគេបំពាក់ឧបករណ៍ជំនួយ 3D នេះ ដើម្បីអាចឱ្យវាដើរឡើងវិញបាននោះ មានឈ្មោះថា Derby។
Derby ពិការជើងតាំងពីកំណើត ហើយត្រូវបានជួយសង្គ្រោះដោយអ្នកស្រី Tara Anderson ជាបុគ្គលិកមួយរូបដែលបម្រើការនៅក្រុមហ៊ុន 3D Systems។ អ្នកស្រីរួមទាំងក្រុមការងារផ្សេងទៀត ដូចជាអ្នកជំនាញខាងរចនាឧបករណ៍ទម្រ 3D នោះបានផលិតឧបករណ៍នោះឡើងធ្វើពីជ័រស្វិត ដែលអាចទ្រទម្ងន់ Derby បានដោយគ្មានបញ្ហា ពេលវារត់លេងម្តងៗ។
ដូច្នេះពេលនេះ Derby អាចរត់លេងនៅខាងក្រៅបានដោយមិនមានបញ្ហា ដោយសារតែឧបករណ៍ទម្រជើង 3D ដែលបានផលិតឡើងយ៉ាងហ្នត់ចត់ពីអ្នកជំនាញជាច្រើនរូប៕