ស្របពេលពិធីមង្គលការនានានៅតែបន្តពន្យារពេលដើម្បីទប់ស្កាត់ និងចៀសវាងការរីករាលដាលនៃជំងឺកូវីដ19 ពេលនេះតារាចម្រៀងពហុជំនាញ ខាត់ សុឃីម បានប្រកាសបិទសម្អាងការដោយធ្វើការលក់ឡៃឡុង សម្ភារ ទាំងអស់តែម្តង ។
ក្នុងនោះ ខាត់ សុឃីម បានបញ្ជាក់ថា ដើមចំណាយអស់ដល់ទៅ10ម៉ឺនដុល្លារ តែនាងលក់ឡៃឡុងតែ 2ម៉ឺនដុល្លារទេ ។ ខាត់ សុឃីម បានបន្ថែមថាមូលហេតុដែលអ្នកនាងលក់ ដោយសារតែមិនមានអ្នកមើលការខុសត្រូវ ម្យ៉ាងនាងត្រូវដូរមុខរបរថ្មីផងដែរ ។ កាលពីម្សិលមិញនេះ អ្នកនាង ខាត់ សុឃឹម បានបង្ហោះសារនៅក្នុងហ្វេសប៊ុករបស់អ្នកនាងថា « ថ្ងៃស្អែកខ្ញុំនឹងឡាយ ឡៃឡុងភ្នួងរបស់ខ្ញុំចោលហើយ ឈប់បើកហើយដើម10ម៉ឺន ឥឡូវលក់តែ2ម៉ឺន$ទេ» ដោយបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំងបន្ទាប់ពីលឺដំណឹងនេះ៕