ទោះបីមួយរយៈចុងក្រោយនេះពិធីការិនី កែវ ចាន់និមល រងរឿងមិនល្អមួយចំនួននៅក្នុងពិភពសិល្បៈក៏ពិតមែន តែនាងហាក់មិនមានការខ្វល់ខ្វាយ ឬ បកស្រាយអ្វីឡើយ ។ យ៉ាងណាមិញថ្មីៗនេះ ពិធីការិនីរូបនេះបានងាកមកលេងស្ទីលតុបតែងខ្លួនប្លែកៗ និង ទាន់សម័យ មើលទៅពិតជាស្រស់ស្អាត មិនចាញ់យុវវ័យប៉ុន្មានឡើយ ។
កែវ ចាន់និមល ត្រូវបានគេចាត់ទុកជាពិធីការិនីដែលមានឈ្មោះបោះសំឡេងគួរសមនៅក្នុងទូរទស្សន៍ហង្សមាស ដោយភាគច្រើនលេចមុខនៅក្នុងកម្មវិធីធំៗ និង កម្មវិធីផ្សាយផ្ទាល់ផងដែរ ។ មិនត្រឹមតែជាពិធីការិនីឆ្នើមប៉ុណ្ណោះទេ ចាន់ កែវនិមល ត្រូវបានគេចាត់ទុកជាពិធីការិនីដែលមានការតុបតែងខ្លួនសមសួនថ្លៃថ្នូរទៀតផង ។
អ្វីដែលចាប់អារម្មណ៍ទោះ កែវ ចាន់និមល លេចឡើងរឿងរ៉ាវអាស្រូវមិនល្អក៏ដោយ ក៏ប៉ុន្ដែអ្នកនាងមិនខ្វល់ និងគ្មានការបកស្រាយណាមួយឱ្យមហាជនបានដឹងទេ។ ផ្ទុយទៅវិញ អ្នកនាងកាន់តែបង្កើនរូបភាពស្និលស្នាលជាមួយស្វាមី និងក្រុមគ្រួសារ ថែមទាំងទទួលការលើកទឹកចិត្តពីស្វាមីគ្រប់ស្ថានភាពផងដែរ។ គួរឱ្យដឹងថា កែវ ចាន់និមល កាន់តែងាកមកបង្កើនស្ទីលនៃការតែងខ្លួន ក្រោយពីនាងទើបប្រទះនូវរឿងមិនល្អជាបន្តបន្ទាប់ ហើយបានប្តូរមកលេងស្ទីលពាក់សក់ការ៉េខ្លីពណ៌មាសស្រាលដែលមើលទៅពិតជាស្រស់ស្អាត និង ក្មេងប្លែកជាងមុន រហូតមានការលាន់មាត់ពីសំណាក់អ្នកគាំទ្រស្ទើរគ្រប់គ្នាពីភាពទាក់ទាញរបស់ពិធីការិនីរូបនេះ ទោះបីជាមានវ័យច្រើន និង មានកូនហើយក្តី ៕