អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថាការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ 2020 នឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី 01 ខែមិថុនា រហូតដល់ថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2020។
អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា សម្រាប់ការបង់ពន្ធក្នុងឆ្នាំ 2020 ម្ចាស់យានយន្តគ្រប់ប្រភេទត្រូវដាក់លិខិតប្រកាស និងបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ នៅធនគារអេស៊ីលីដា ភីអ៊ិលសី នៅធនគារកម្ពុជាសាធារណៈ ភីអិលស៊ី និងនៅតាមធនគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ចាប់ពីថ្អៃទី01 ខែមករា ឆ្នាំ2021 តទៅ អគ្គនាយកដ្ឋានពន្ធដារសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីត្រួតពិនិត្យការប្រកាសបង់ពន្ធ និងផាកពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណាដែលមិនប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕