តើកម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិជាអ្វី? គឺជាគំនិតផ្តួចផ្តើមដំបូងក្នុងការគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិន ដែលលើកកម្ពស់ការចែករំលែកថ្មីៗ ការរៀនសូត្ររបស់សហគ្រិន និងការលើកកម្ពស់សហគ្រិនក្នុងស្រុកទូទាំងព្រះរាជាណាចក្រកម្ពុជា។
សហគ្រិន ស្ថាបនិក និងអ្នកគ្រប់គ្រងអាជីវកម្មដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យបានទាំងអស់គ្នា។ កម្មវិធីនេះត្រូវបានរៀបចំ និងបង្កើតឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ ដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈសហគ្រិនខ្មែរ និងធនាគារស្ថាបនា។
ថ្ងៃផុតកំណត់នៃការទទួលពាក្យ៖ 30 ខែឧសភា ឆ្នាំ2020
*លក្ខខណ្ឌ៖
-ជាពលរដ្ឋខ្មែរទាំង 2ភេទ
-ស្ថាបនិក ឬអ្នកគ្រប់គ្រងអាជីវកម្ម (តម្រូវឱ្យមានលិខិតបញ្ជាក់ពីម្ចាស់អាជីវកម្ម) ក្នុងវិស័យកសិកម្ម (Agriculture) ទេសចរណ៍ (Tourism) កម្មន្តសាល (Manufacturing) និងបច្ចេកវិទ្យាព័ត៌មាន (ICT)
-អាជីវកម្មបានចុះបញ្ជីពាណិជ្ជកម្ម ឬទទួលស្គាល់ដោយស្ថាប័នណាមួយ
-សហគ្រាសខ្នាតតូច និងមធ្យមក្នុងស្រុក
-លើកទឹកចិត្តអាជីវកម្មផលិតផលក្នុងស្រុក
តើអ្នកអាចដាក់ពាក្យបានតាមរបៀបណា?
-ផ្ញើឯកសារពាក់ព័ន្ធតាមរយៈអ៊ីមែល៖ [email protected] និងចម្លងជូន (cc) តាមរយៈអ៊ីមែល៖
-ប្រវត្តិរូបសង្ខេប
-លិខិតបញ្ជាក់ពីការទទួលស្គាល់អាជីវកម្មដោយស្ថាប័នសាធារណៈពាក់ព័ន្ធ
-បំពេញពាក្យចូលរួមប្រកួតប្រជែងតាមរយៈ link ៖ https://docs.google.com/forms/d/e/1FAIpQLSea9ptCE9zeGZrRSOwhuphaleQxnGbs_6b2aVL3q_GU3ArAKw/viewform