ក្រោយពេលក្រសួងយុត្តិធម៌រកឃើញថាមានសំណុំរឿងជាច្រើនបានស្ទះនៅសាលាដំបូង ក្នុងតំបន់នៅមួយៗ ភ្លាមៗរដ្ឋមន្ត្រីក៏បានចាត់វិធានការដើម្បីចូលរួមដោះស្រាយ ធ្វើយ៉ាងណាជួយជំរុញឱ្យការដោះស្រាយត្រូវបានរៀបចំឱ្យបានឆាប់រហ័ស។
នៅថ្ងៃនេះ ក្រសួងបានចេញសេចក្តីជូនដំណឹងថ្មីមួយទៅកាន់សាធារណជនថា គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត (គ.យ.ក.ស) នៃក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ដើម្បីមានភាពងាយស្រួលនៅក្នុងការទំនាក់ទំនង ឬផ្តល់ព័ត៌មានពីសាធារណជនមក គ.យ.ក.ស សូមសាធារណជនមេត្តាទំនាក់ទំនងមកលេខាធិការដ្ឋាន គ.យ.ក.ស តាមរយៈទូរស័ព្ទលេខ 017 609 960 និង 078 567 810៕